Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បពិត្រ​ព្រះ‌ករុណា​បេលសា‌សារ​ជា​ព្រះ‌រាជ​បុត្រ ទោះ​បី​ព្រះ‌ករុណា​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 “រីឯ​ព្រះករុណា​វិញ បេលសាសារ​បុត្រ​របស់នេប៊ូក្នេសា​អើយ ទោះបីជា​ព្រះករុណា​បាន​ជ្រាប​ការទាំងអស់​នេះ​ក៏ដោយ ក៏​ព្រះករុណា​មិន​បាន​បន្ទាប​ព្រះទ័យ​របស់ព្រះករុណា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 បពិត្រ​ព្រះ​ករុណា​បេល‌សាសារ ជា​ព្រះ‌រាជបុត្រ ទោះ​បើ​ទ្រង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ​ក្ដី ក៏ព្រះ​ហឫទ័យ​របស់​ព្រះ​ករុណា​មិន​បាន​បន្ទាប​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​ទ្រង់ ដែល​ជា​ព្រះ‌រាជ​បុត្រ ឱ​បេល‌សាសារ​អើយ ទោះ​បើ​ទ្រង់​បាន​ជ្រាប​រឿង​ទាំង​នោះ​ហើយ​ក៏​ដោយ គង់​តែ​ទ្រង់​មិន​បាន​បន្ទាប​ព្រះ‌ទ័យ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 សូម​ជម្រាប​ស្តេច​បេលសា‌សារ​ជា​បុត្រ ទោះ​បី​ស្តេច​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ស្តេច​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ពុំ​បាន​សារ‌ភាព​កំហុស​ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា បាន​សារ‌ភាព​នោះ​ឡើយ គឺ​ព្រះ‌បាទ​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​បិតា​ទៅ​ទៀត។


ព្រះ‌បាទ​សេដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ ហើយ​ពេល​ព្យាកា‌រី​យេរេមា​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់ ក៏​ស្ដេច​ពុំ​ព្រម​សារ‌ភាព​កំហុស​ដែរ។


ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ ប្រាប់​ស្ដេច​នានា ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទៅ​គាល់​ព្រះ‌ចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​ហេប្រឺ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។


យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។


អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ព្រះ​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។


ប្រសិន​បើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់​ឡើយ។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុងរឿង​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។


ព្រោះ​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។


ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ»។


អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។


ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។


ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា«ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម