អស់អ្នកដែលបម្រើអុលឡោះតាអាឡា ហើយស្ថិតនៅក្នុងដំណាក់ របស់ទ្រង់នាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងអុលឡោះតាអាឡា!
ជនគណនា 31:47 - អាល់គីតាប ក្នុងចំនួនពាក់កណ្តាលនៃជ័យភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រអែលនេះ ម៉ូសាយកមនុស្សម្នាក់ ឬសត្វមួយក្បាលពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារជំរំសក្ការៈរបស់អុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេយកមួយក្នុងហាសិប ទាំងមនុស្ស ទាំងសត្វ ពីចំណែករបស់កូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យពួកលេវីដែលថែរក្សារោងឧបោសថរបស់ព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំនួនពាក់កណ្ដាលនៃជយភណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារព្រះពន្លារបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏យក១ក្នុង៥០ ទាំងមនុស្សទាំងសត្វ ពីចំណែករបស់ពួកកូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ |
អស់អ្នកដែលបម្រើអុលឡោះតាអាឡា ហើយស្ថិតនៅក្នុងដំណាក់ របស់ទ្រង់នាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងអុលឡោះតាអាឡា!
ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា និងហារូន។
មានតែពួកលេវីប៉ុណ្ណោះដែលបោះជំរំនៅជុំវិញជំរំសក្ការៈនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រអែលមិនបណ្តាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា»។
រីឯជ័យភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រអែល ត្រូវយកមួយភាគហាសិប ពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងជំរំសក្ការៈរបស់អុលឡោះតាអាឡា»។
នៅថ្ងៃនោះ យ៉ូស្វេបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់ដំណាក់របស់អុលឡោះតាអាឡា។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលទ្រង់ជ្រើសរើស។