គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ស្តេចទត។
ជនគណនា 3:8 - អាល់គីតាប ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ជំរំជួបអុលឡោះតាអាឡា ហើយបម្រើជនជាតិអ៊ីស្រអែលដោយបំពេញមុខងារនៅក្នុងជំរំសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ |
គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ស្តេចទត។
ឥឡូវនេះសូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតអុលឡោះតាអាឡាបានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះទ្រង់ ដើម្បីបំពេញមុខងារបម្រើទ្រង់ ក្នុងការជូនគ្រឿងក្រអូប»។
អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ របស់អុលឡោះតាអាឡា ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ! ចូរចាកចេញពីក្រុងបាប៊ីឡូននេះ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!
គេបានរើជំរំសក្ការៈ ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងជំរំសក្ការៈនោះចេញដំណើរទៅ។
បន្ទាប់មក កូនចៅកេហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងជំរំសក្ការៈមុនពួកគេទៅដល់។
ពួកគេមានភារកិច្ចបំពេញមុខងារបម្រើហារូន និងបម្រើសហគមន៍អ៊ីស្រអែលទាំងមូល នៅមុខជំរំជួបអុលឡោះតាអាឡា គឺពួកគេបម្រើកិច្ចការនៅក្នុងជំរំសក្ការៈ។
ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យហារូន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រអែល ប្រគល់ផ្តាច់ឲ្យហារូន។
រីឯជ័យភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រអែល ត្រូវយកមួយភាគហាសិប ពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងជំរំសក្ការៈរបស់អុលឡោះតាអាឡា»។
នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។
នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញ នៅក្នុងជំរំជួបអុលឡោះតាអាឡា ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន។
នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងជំរំអុលឡោះតាអាឡាក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន»។