ជនគណនា 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ សូមមើលជំពូកអាល់គីតាប8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ជំរំជួបអុលឡោះតាអាឡា ហើយបម្រើជនជាតិអ៊ីស្រអែលដោយបំពេញមុខងារនៅក្នុងជំរំសក្ការៈ។ សូមមើលជំពូក |
កាលណាអើរ៉ុន នឹងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់របស់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។