Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​ត្រូវ​ថែ‌ទាំ​ប្រដាប់‌ប្រដា​ទាំង​អស់​របស់​ត្រសាល​ជំនុំ ហើយ​បំពេញ​មុខងារ​បម្រើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​រោង​ឧបោសថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់‌ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង ដើម្បី​នឹង​ធ្វើ​ការ‌ងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ព្រះបាទ​ដាវីឌ គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ


ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ធ្វេស‌ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ឲ្យ​មាន​មុខ​ងារ​ជា​អ្នក​ដុត​កំញាន​របស់​ព្រះ‌អង្គ»។


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។


ក្រោយ​ពី​បាន​រើ​រោង​ឧបោសថ​រួច​ហើយ កូន​ចៅ​គើសុន និង​កូន​ចៅ​ម្រ៉ារី ដែល​ជា​អ្នក​លី​សែង​រោង​ឧបោសថ​នោះ ក៏​នាំ​គ្នា​ចេញ​ដំណើរ។


បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ ទាំង​លី‌សែង​វត្ថុ​ដ៏​បរិសុទ្ធ​ទៅ​ជា‌មួយ ហើយ​អ្នក​មុន​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​ពេល​គេ​ទៅ​ដល់។


គេ​ត្រូវ​បំពេញ​កិច្ច‌ការ​ឲ្យ​គាត់ និង​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​បម្រើ​កិច្ច‌ការ​នៅ​ក្នុង​រោង​ឧបោសថ។


អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ទៅ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​គេ​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​គាត់។


ឯ​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ពាក់​កណ្ដាល ត្រូវ​ហូត​យក​មួយ​ក្នុង​ហាសិប ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម គឺ​ពី​សត្វ​ទាំង​អស់ រួច​ប្រគល់​ឲ្យ​ពួក​លេវី ដែល​ថែ​រក្សា​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា»។


ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។


នេះ​ហើយ​ជា​មុខ​ងារ​របស់​ពូជអំបូរ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ការ​ទទួល​ខុស​ត្រូវ​របស់​គេ គឺ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។


នេះ​ហើយ​ជា​មុខ​ងារ​របស់​ពូជអំបូរ​ម្រ៉ារី គឺ​មុខ‌ងារ​ទាំង​អស់​របស់​គេ​នៅ​ក្នុង​ត្រសាល​ជំនុំ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម