Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​ត្រូវ​ថែ‌ទាំ​ប្រដាប់‌ប្រដា​ទាំង​អស់​របស់​ត្រសាល​ជំនុំ ហើយ​បំពេញ​មុខងារ​បម្រើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​រោង​ឧបោសថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់‌ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង ដើម្បី​នឹង​ធ្វើ​ការ‌ងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។


ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដើម្បី​បំពេញ​មុខងារ​បម្រើ​ព្រះអង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។


អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ! ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ!


គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។


បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទីសក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។


ពួក​គេ​មាន​ភារ‌កិច្ច​បំពេញ​មុខងារ​បម្រើ​អើរ៉ុន និង​បម្រើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​បម្រើ​កិច្ចការ​នៅ​ក្នុង​ព្រះ‌ពន្លា។


ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​អើរ៉ុន។


រីឯ​ជយ‌ភណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប​ពី​ចំនួន​មនុស្ស មួយ​ភាគ​ហា‌សិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់»។


នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។


នេះ​ហើយ​ជា​មុខងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន។


នេះ​ហើយ​ជា​មុខងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម