លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
ជនគណនា 28:4 - អាល់គីតាប ចូរធ្វើកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៀមមួយ ត្រូវថ្វាយនៅពេលព្រឹក ហើយមួយទៀតនៅពេលល្ងាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរថ្វាយកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៀម១ ត្រូវថ្វាយនៅពេលព្រឹក ហើយ១ទៀតនៅពេលល្ងាច |
លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។
ដើម្បីធ្វើគូរបានដុតជាអចិន្ត្រៃយ៍ចំពោះអុលឡោះតាអាឡា លើអាសនៈសម្រាប់ធ្វើគូរបានដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្តីទាំងប៉ុន្មាន មានចែងទុកក្នុងហ៊ូកុំ ដែលអុលឡោះតាអាឡាបានបង្គាប់ដល់ប្រជាជនអ៊ីស្រអែល។
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
ពេលខ្ញុំកំពុងតែទូរអានៅឡើយ ស្រាប់តែម៉ាឡាអ៊ីកាត់ជីព្រអេល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលជូនជំនូនវេលាល្ងាច។
ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងដំណាក់ទៀតឡើយ។
រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡា ជាគូរបានដុត។ គូរបានដុតនេះ ជាជំនូនដែលត្រូវជូនជានិច្ចនិរន្តរ៍តរៀងទៅ។
ត្រូវយកម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន មកជូនជាមួយផង។
ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើត ក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមហ៊ូកុំ និងតាមវិន័យដែលមានចែងទុក»។