គេដាក់សាច់ដែលត្រូវធ្វើជាគូរបានដុតដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេជូនអុលឡោះតាអាឡា ដូចមានចែងទុកក្នុងគីតាបរបស់ម៉ូសា។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។
ជនគណនា 28:19 - អាល់គីតាប ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកជូនអុលឡោះតាអាឡាជាគូរបានដុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ |
គេដាក់សាច់ដែលត្រូវធ្វើជាគូរបានដុតដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេជូនអុលឡោះតាអាឡា ដូចមានចែងទុកក្នុងគីតាបរបស់ម៉ូសា។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផាលាយនឹងប្រេង សម្រាប់គោមួយពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ
ត្រូវធ្វើគូរបានទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅដែលត្រូវជូនជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកជូន»។
ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាម កន្លែងណាមួយ កុំយកវាទៅធ្វើគូរបាន ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកឡើយ។
ចូរយកចៀម និងគោ ធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក្នុងឱកាសបុណ្យរំលង នៅកន្លែងដែលទ្រង់នឹងជ្រើសរើសទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់។
គឺដោយសារឈាមដ៏ថ្លៃវិសេសរបស់អាល់ម៉ាហ្សៀស ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។