Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 28:31 - អាល់គីតាប

31 ត្រូវ​ធ្វើ​គូរបាន​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​គូរបាន​ដុត​ជានិច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ​ដែល​ត្រូវ​ជូន​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ជូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ​ជា‌មួយ​តង្វាយ​ម្សៅ អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ រួម​ទាំង​តង្វាយ​ច្រួច​ផង។ សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ដែល​ត្រូវ​ថ្វាយ​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ទាំង​នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជានិច្ច ហើយ​នឹង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង សត្វ​ទាំង​នោះ​ត្រូវ​តែ​បាន​ឥត​ខ្ចោះ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ជន‌គណនា 28:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដាក់​សាច់​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ដោយ​ឡែក សម្រាប់​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ជូនអុលឡោះ‌តាអាឡា ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​របស់​ម៉ូសា។ ចំពោះ​សាច់​គោ​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត។


រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត។ គូរបាន​ដុត​នេះ ជា​ជំនូន​ដែល​ត្រូវ​ជូន​ជា​និច្ច​និរន្តរ៍​ត​រៀង​ទៅ។


ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​ជំនូន ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម