អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
ជនគណនា 17:2 - អាល់គីតាប «ចូរបង្គាប់ជនជាតិអ៊ីស្រអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេយកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយយកដំបងដប់ពីរពីពួកគេ គឺវង្សានុវង្សនីមួយៗត្រូវយកដំបងមួយ ពីគ្រប់មេដឹកនាំលើវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ ត្រូវសរសេរឈ្មោះរបស់គេរៀងខ្លួននៅលើដំបងនីមួយៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែល រួចទទួលយកដំបងពីគេ គឺដំបងមួយៗពីគ្រប់ទាំងវង្សានុវង្ស របស់ពួកឰយុកោគេ ត្រូវយកពីពួកអ្នកដែលជាកំពូលលើគេ តាមវង្សានុវង្សនៃពួកឰយុកោគេរៀងខ្លួន ឲ្យបានដំបង១២ ហើយសរសេរឈ្មោះរបស់គេរៀងខ្លួន នៅភ្ជាប់នឹងដំបងនីមួយៗ |
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
គេជំរឿនអ៊ីមុាំតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវីគេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុមតាមជាន់ថ្នាក់របស់ខ្លួន។
សូមអុលឡោះតាអាឡាជាម្ចាស់ប្រោសប្រទានឲ្យអំណាច របស់ស្តេច លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមស្តេចបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។
ត្រូវប្រើប្រេងនោះសម្រាប់លាបជំរំជួបអុលឡោះតាអាឡា និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា
ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសំគាល់ដ៏អស្ចារ្យផ្សេងៗ»។
មានភ្លើងចេញពីដើមរបស់វា ឆាបឆេះមែក និងផ្លែ។ ទំពាំងបាយជូរនោះលែងមានមែកធំៗ ដែលក្លាយទៅដំបងរាជ្យទៀតហើយ។ ទំនុកនេះត្រូវច្រៀងជាទំនួញ»។
គេសំលៀងដាវនេះ សម្រាប់ប្រហារជីវិត គេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។ «ឬមួយឲ្យយើងសប្បយចិត្តឬ? ដំបងរាជ្យរបស់កូនប្រុសខ្ញុំ មាក់ងាយដើមឈើទាំងអស់»។
ប្រជាជនរបស់យើង ត្រូវរងទុក្ខវេទនាជាពុំខាន ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ នោះតើនៅសល់អ្វីទៀត? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អុលឡោះអើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
ចូរចារឈ្មោះហារូនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។
នៅថ្ងៃម៉ូសាដំឡើងជំរំសក្ការៈរួចរាល់ហើយ គាត់បានចាក់ប្រេងលើជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងជំរំសក្ការៈ ដើម្បីញែកជាសក្ការៈ ហើយគាត់ក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។