កាលរូបេនត្រឡប់មកដល់អណ្តូងវិញ គាត់មិនឃើញយូសុះនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
ជនគណនា 14:6 - អាល់គីតាប ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអស់អ្នកដើរសង្កេតមើលស្រុក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេ ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសំលៀកបំពាក់ខ្លួន |
កាលរូបេនត្រឡប់មកដល់អណ្តូងវិញ គាត់មិនឃើញយូសុះនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលាត្រឡប់ទៅទីក្រុងវិញ។
ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើបរមរាជវាំង លោកសិបណាជាស្មៀនស្តេច និងលោកយ៉ូអា កូនរបស់លោកអេសាភជាអ្នកនាំពាក្យរបស់ស្តេចនាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយជម្រាបស្តេចនូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។
ពេលនោះ អៃយ៉ូបក្រោកឡើង ហែកអាវធំរបស់គាត់ ហើយកោរសក់។ បន្ទាប់មក គាត់ផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
ប្រជាជនក៏នាំគ្នារករឿងម៉ូសាតែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយនិយាយថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្តើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជំនះមិនខាន!»។
រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើលពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេជាកូនរបស់នូន។
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេជាកូនរបស់លោកនូន និងលោកកាលែបជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។
ហើយពោលទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះជាស្រុកមួយដ៏ល្អបំផុត។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
មូស្ទីឮដូច្នេះ ក៏ហែកអាវរបស់គាត់ ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ
កាលបារណាបាស និងប៉ូល ដែលជាសាវ័កបានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖
កូនចៅយូដាបាននាំគ្នាមកជួបយ៉ូស្វេនៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស និយាយមកកាន់យ៉ូស្វេថា៖ «អ្នកជ្រាបស្រាប់ហើយ នូវបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា អ្នកជំនិតរបស់ទ្រង់ នៅស្រុកកាដេស-បារនា ស្តីអំពីយើងទាំងពីរ គឺអ្នក និងខ្ញុំ។
យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។
កាលគាត់ក្រឡេកឃើញនាង គាត់ក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ!កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយអុលឡោះតាអាឡារួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសំដីនោះវិញបានទេ»។