Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 14:24 - អាល់គីតាប

24 រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល​ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប៉ុន្តែ កាលែប​ជា​អ្នក​បម្រើ​របស់​យើង ព្រោះ​គាត់​មាន​វិញ្ញាណ​ខុស​ពី​អ្នក​ដទៃ ហើយ​គាត់​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក នោះ​យើង​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ‌ពង្ស​របស់​គាត់​នឹង​កាន់​កាប់​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ឯ​កាលែប ជា​អ្នក​បំរើ​របស់​អញ នោះ​អញ​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ​គាត់​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ ពី​ព្រោះ​មាន​វិញ្ញាណ​ផ្សេង​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក

សូមមើលជំពូក ចម្លង




ជន‌គណនា 14:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជា‌និច្ច​ផង។


ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ជូន​ជំនូន​ដល់អុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ស្តេច​ទត​ក៏​មាន​ចិត្ត​រីក‌រាយ​ជា​ខ្លាំង​ដែរ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់!


សូម​ជួយ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​តាម​ហ៊ូកុំ របស់​ទ្រង់​ឥត​ខ្ចោះ កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ខ្មាស​ឡើយ។


កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។


ប្រជា‌ជន​ក៏​នាំ​គ្នា​រក​រឿង​ម៉ូសា​តែ​លោក​កាលែប​បាន​ប្រាប់​ពួក​គេ​ឲ្យ​នៅ​ស្ងៀម ហើយ​និយាយ​ថា៖ «ចូរ​យើង​នាំ​គ្នា​ឡើង​ទៅ​ដណ្តើម​យក​ស្រុក​នោះ​ទៅ ដ្បិត​ពួក​យើង​មុខ​ជា​មាន​ជ័យ​ជំនះ​មិន​ខាន!»។


អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក​លែង​តែ​កាលែប​ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។


ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក​លែង​តែ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។


ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ក្តី​មេត្តា​របស់​អុលឡោះ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ដ​នៅ​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។


មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង​ប្អូន​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​អាល់ម៉ា‌ហ្សៀស ដែល​យក​ចិត្ដ​ទុក​ដាក់ ធ្វើ​តាម​បំណង​របស់​អុលឡោះ។


លើក​លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាមអុលឡោះ‌តាអាឡា ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។


អ្នក​ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។


គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ ដូច​ជា​ធ្វើ​សម្រាប់​អ៊ីសា‌ជាអម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម