ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
ចោទិយកថា 31:8 - អាល់គីតាប អុលឡោះតាអាឡាផ្ទាល់នឹងនៅមុខអ្នក ទ្រង់នៅជាមួយអ្នក ហើយទ្រង់មិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះកុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ។ |
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទតជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះទតដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រអែលដល់អ្នក។
យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។
សូមអុលឡោះតាអាឡាជាម្ចាស់នៃយើងនៅជាមួយពួកយើង ដូចទ្រង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមទ្រង់កុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
ប្រសិនបើកូនកាន់ ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា សម្រាប់ជនជាតិអ៊ីស្រអែល នោះកូននឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
ស្តេចទតមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានជាកូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់ឪពុកនឹងនៅជាមួយកូន រហូតដល់ការងារសាងសង់ដំណាក់របស់អុលឡោះតាអាឡាបានសម្រេចចប់សព្វគ្រប់ ទ្រង់មិនបោះបង់ចោលកូន ឲ្យនៅតែឯងឡើយ។
ដ្បិតអុលឡោះតាអាឡាមិនបោះបង់ប្រជារាស្ត្រ របស់ទ្រង់ឡើយ ទ្រង់មិនចោលប្រជាជនរបស់ទ្រង់ផ្ទាល់ ជាដាច់ខាត។
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្តល់សេចក្តីសុខសាន្តដល់អ្នក»។
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
«ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់នៅជាមួយអ្នក។
អុលឡោះតាអាឡាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនៅមុខអ្នក ទ្រង់នឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នកដូចអុលឡោះតាអាឡាមានបន្ទូល។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នកនឹងទៅជាមួយអ្នក។ អុលឡោះមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រកបដោយចិត្តមេត្តាករុណា ទ្រង់មិនបោះបង់ចោលអ្នកឡើយ ហើយទ្រង់ក៏មិនបំផ្លាញអ្នកដែរ។ ទ្រង់នឹកឃើញសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅមុខអ្នក ទ្រង់ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។
ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកបានឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសាដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
ដោយយល់ដល់នាមដ៏ខ្ពង់ខ្ពស់របស់ទ្រង់ អុលឡោះតាអាឡាមិនបោះបង់ចោលប្រជារាស្ត្ររបស់ទ្រង់ទេ ដ្បិតអុលឡោះតាអាឡាពេញចិត្តឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់អុលឡោះ។