ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយស្តេចទត ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរស្តេចទត សូមកុំឲ្យគាត់ចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រអែលបាត់បង់គាត់។
ចោទិយកថា 31:2 - អាល់គីតាប «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅពួកគេថា៖ «នៅថ្ងៃនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំមិនអាចធ្វើដំណើរទៅមកទៀតបានទេ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "អ្នកមិនត្រូវឆ្លងទន្លេយ័រដាន់នេះឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ អញអាយុបាន១២០ឆ្នាំហើយ អញមិនអាចនឹងចេញចូលទៀតបានទេ ហើយព្រះយេហូវ៉ាក៏មានបន្ទូលមកអញថា មិនត្រូវឲ្យអញឆ្លងទន្លេយ័រដាន់នេះទៅដែរ |
ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយស្តេចទត ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរស្តេចទត សូមកុំឲ្យគាត់ចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រអែលបាត់បង់គាត់។
អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ទ្រង់បានតែងតាំងខ្ញុំ ឲ្យឡើងស្នងរាជ្យរបស់ស្តេចទតជាបិតាខ្ញុំ។ ប៉ុន្តែ ខ្ញុំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។
អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំ ប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងមានទុក្ខលំបាកជាច្រើន អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្ដីស្លាប់។
នៅពេលដែលអ្នកទាំងពីរទៅជួបស្តេចហ្វៀរ៉អ៊ូននោះ ម៉ូសាមានអាយុប៉ែតសិបឆ្នាំ ហារូនមានអាយុប៉ែតសិបបីឆ្នាំ។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសំដែងឲ្យកូនចៅអ៊ីស្រអែលស្គាល់ភាពបរិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំអះនេះចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យពួកគេឡើយ»។
អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់អុលឡោះតាអាឡាប្រៀបបាននឹងហ្វូងចៀមដែលគ្មានអ្នកគង្វាលនោះឡើយ»។
ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នាទាំងប្រកាសដំណឹងល្អ អំពីនគររបស់អុលឡោះ ប៉ុន្ដែ ឥឡូវនេះខ្ញុំដឹងថា បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។
លុះដល់ម៉ូសាមានអាយុគំរប់សែសិបឆ្នាំ គាត់ក៏បានសម្រេចចិត្ដទៅសួរសុខទុក្ខជនជាតិអ៊ីស្រអែល ជាបងប្អូនរួមជាតិរបស់គាត់។
ព្រោះតែអ្នករាល់គ្នាអុលឡោះតាអាឡាក៏ខឹងនឹងខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំថា “សូម្បីតែអ្នក ក៏មិនចូលទៅស្រុកនោះដែរ។
ពេលម៉ូសាស្លាប់នោះ គាត់មានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកគាត់មិនអន់ទេ រីឯកម្លាំងរបស់គាត់ ក៏មិនចុះអន់ថយដែរ។