Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:37 - អាល់គីតាប

37 ព្រោះ​តែ​អ្នក​រាល់​គ្នាអុលឡោះ‌តាអាឡា​ក៏​ខឹង​នឹង​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ព្រះ‌យេហូវ៉ា​ក៏​ខ្ញាល់​នឹង​ខ្ញុំ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "អ្នក​ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ក៏​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​បន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:37
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សំដែង​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ស្គាល់​ភាព​បរិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុម​ជំអះ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។


ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ចូល​ទៅ​បាន​ឡើយ។


ចូរ​ចេញ​បញ្ជា​ទៅ​យ៉ូស្វេ ចូរ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ក្លា​ហាន ដ្បិត​យ៉ូស្វេ​នឹង​នាំ​មុខ​ប្រជា‌ជន​ឆ្លង​កាត់​ទន្លេ​យ័រ‌ដាន់ ហើយ​ចែក​ទឹក​ដី​ដែល​អ្នក​មើល​ឃើញ​នេះ ឲ្យ​ពួក​គេ​ទុក​ជា​កេរ‌មត៌ក”។


«ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។


ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ចំពោះ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។


អុលឡោះ‌តាអាឡា ខឹង​នឹង​ខ្ញុំ ព្រោះ​តែ​អ្នក​រាល់​គ្នា ទ្រង់​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ឲ្យ​អ្នក ទុក​ជា​កេរ‌មត៌ក​ឡើយ។


ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម