Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:23 - អាល់គីតាប

23 លុះ​ដល់​ម៉ូសា​មាន​អាយុ​គំរប់​សែ‌សិប​ឆ្នាំ គាត់​ក៏​បាន​សម្រេច​ចិត្ដ​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​បង​ប្អូន​រួម​ជាតិ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 “កាល​លោក​មាន​អាយុ​គ្រប់​សែសិបឆ្នាំ លោក​សម្រេចចិត្ត​ទៅ​សួរសុខទុក្ខ​បងប្អូន​របស់​លោក គឺ​កូនចៅ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 នៅពេល​គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ គាត់​មាន​ចិត្ដ​ចង់​ទៅ​សួរ​សុខទុក្ខ​ពួក​កូនចៅ​អ៊ីស្រាអែល​ជា​បងប្អូន​របស់​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លុះ​លោក​មាន​អាយុ​សែសិប​ឆ្នាំ លោក​មាន​ចិត្ត​នឹក​រឭក ចង់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​រួម​ជាតិ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន

សូមមើលជំពូក ចម្លង




កិច្ចការ 7:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​យូដា អុលឡោះ​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្តេច និង​ពួក​មន្ត្រី​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ណាពី​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖


ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ក្រុម​អ៊ីមុាំ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​អុលឡោះ​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម។


លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​យើង ដែល​ទ្រង់​ជំរុញ​ចិត្ត​ស្តេច ឲ្យ​មាន​បំណង​លើក​កិត្តិយស​ដំណាក់​នៃអុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម។


អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា និង​ចិត្ត​ទូ​លាយ បាន​នាំ​យក​ជំនូន​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ជូនអុលឡោះ‌តាអាឡា សម្រាប់​សង់​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ជំរំ ព្រម​ទាំង​សម្លៀក​បំពាក់​សក្ការៈ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូ​លាយ បាន​នាំ​គ្នា​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា​ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែលអុលឡោះ‌តាអាឡាបង្គាប់​មក​តាម​រយៈ​ម៉ូសា។


ម៉ូសា​ក៏​ចេញ​ទៅ​ត្រឡប់​ទៅ ជួប​លោក​យេត្រូ​ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង‌ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​និយាយ​ទៅ​កាន់​ម៉ូសា​ថា៖ «ចូរ​កូន​ទៅ ដោយ​សុខ‌សាន្ត​ចុះ!»។


នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​នោះ ម៉ូសា​មាន​អាយុ​ប៉ែត​សិប​ឆ្នាំ ហារូន​មាន​អាយុ​ប៉ែត​សិប​បី​ឆ្នាំ។


ចិត្ត​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ដៃ​របស់អុលឡោះ‌តាអាឡា ទ្រង់​ផ្អៀង​ដៃ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។


ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់»។


គាត់​បាន​ឃើញ​ជន​រួម​ជាតិ​របស់​គាត់​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប គាត់​ក៏​ចេញ​មុខ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។


សូម​អរ​គុណ​អុលឡោះ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​ចិត្ដ​ខ្នះ‌ខ្នែង​ចង់​ជួយ​បង​ប្អូន​ដូច​យើង​ដែរ


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


ដ្បិត​អុលឡោះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ដ ធ្វើ​តាម​ផែន​ការ​របស់​ទ្រង់ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ្យ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​បន្ទូល​របស់​អុលឡោះ បាន​សម្រេច​គ្រប់​ប្រការ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម