ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងដំណាក់នេះ?”។
ចោទិយកថា 29:25 - អាល់គីតាប ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយអុលឡោះតាអាឡាក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះគេនឹងឆ្លើយថា "គឺដោយព្រោះតែគេបានបោះបង់ចោលសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ ដែលព្រះអង្គបានតាំងនឹងគេ នៅពេលព្រះអង្គបាននាំគេចេញពីស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយព្រះអម្ចាស់ក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានបែរទៅជាគោរពប្រតិបត្តិ ថ្វាយបង្គំដល់ព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ គឺជាព្រះដែលទ្រង់ក៏មិនបានប្រទានឲ្យគេផង |
ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងដំណាក់នេះ?”។
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រអែលបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ គឺម្ចាស់ដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាធ្វើឲ្យពួកគេរងទុក្ខវេទនា”»។
ពួកគេបានបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ពួកគេផ្តាច់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលទ្រង់ព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលអុលឡោះតាអាឡាបានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ នៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
ស្តេចនេប៊ូក្នេសាបានឲ្យស្តេចស្បថក្នុងនាមអុលឡោះប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ស្តេចនៅតែបះបោរប្រឆាំងនឹងស្តេចនេប៊ូក្នេសាដែរ។ ស្តេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលទេ។
ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
រីឯអ្នករាល់គ្នាដែលបោះបង់ចោលអុលឡោះតាអាឡា អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដ និងច្រួចស្រាសែនព្រះមេនី
ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមហ៊ូកុំរបស់យើងទេ។
ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង មុខជាសួរគ្នាថា “ហេតុអ្វីបានជាអុលឡោះតាអាឡា ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?”
គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះដទៃ”»។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសនោះ ចេញពីស្រុកអេស៊ីបឡើយ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។
អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា: “បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា!”។ ដូនតារបស់ពួកគេបានសង្ឃឹមលើអុលឡោះតាអាឡា ដែលជាប្រភពនៃសេចក្ដីសុចរិត។
ហេតុនេះហើយបានជាអុលឡោះតាអាឡាខឹងយ៉ាងខ្លាំងទាស់នឹងស្រុកនេះ។ អុលឡោះធ្វើឲ្យបណ្តាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបនេះ កើតមានដល់ពួកគេ។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់។