ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 11:13 - អាល់គីតាប

ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​គំនិត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះ ដែលខ្ញុំ​បង្គាប់អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ឲ្យ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹងរបស់​អ្នក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ព្រះអង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

សូមមើលជំពូក



ចោទិយ‌កថា 11:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ស្រឡាញ់អុលឡោះ‌តាអាឡា និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ស្តេច​ទត ជា​បិតា​បាន​ផ្តែ‌ផ្តាំ ប៉ុន្តែ គាត់​ក៏​ធ្វើ​ពិធី​គូរបាន និង​ជូន​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ទ្រង់​បាន​ប្រទាន​ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​សម្រាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ


យើង​នឹង​ឲ្យ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​ហ៊ូកុំ​របស់​យើង ហើយ​គោរព និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​របស់​យើង


នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល។ ដី​នឹង​ផ្តល់​ភោគ​ផល ហើយ​ដើម​ឈើ​ក៏​ផ្តល់​ផ្លែ​ដែរ។


ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ពេញ​ចិត្ត​ឲ្យ​អ្នក គោរព​កោត​ខ្លាច​ទ្រង់ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។


«ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ចូរ​ស្តាប់​តាម​បង្គាប់ កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​ទ្រង់​ជា​និច្ច។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ជំពាក់​ចិត្ត​លើ​អុលឡោះ


ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្ម‌សិទ្ធិ


«ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ប្រសើរ​ជាង​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី។


នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ទ្រង់​មិន​ខាន។


ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ហ៊ូកុំ​ដែល​អុលឡោះ​បាន​បង្គាប់។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្តាប់​ហ៊ូកុំ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ព្រម​ទាំង​សំដែង​ចិត្ត​មេត្តា‌ករុណា​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​អ្នក ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ដែរ។