ក្រោយមក គាត់ក៏បានស្លាប់នៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ អ៊ីព្រហ៊ីមមករៀបចំបញ្ចុះសពសារ៉ា និងធ្វើពិធីកាន់ទុក្ខ។
កិច្ចការ 8:2 - អាល់គីតាប អស់អ្នកដែលគោរពប្រណិប័តន៍អុលឡោះ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សខ្លះដែលមានជំនឿស៊ប់បានបញ្ចុះស្ទេផាន ហើយយំស្រណោះគាត់យ៉ាងខ្លាំង។ Khmer Christian Bible ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំស្រណោះគាត់យ៉ាងខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។ |
ក្រោយមក គាត់ក៏បានស្លាប់នៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ អ៊ីព្រហ៊ីមមករៀបចំបញ្ចុះសពសារ៉ា និងធ្វើពិធីកាន់ទុក្ខ។
មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។
ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
ពេលស្តេចហេសេគាស្លាប់ គេបានបញ្ចុះសពស្តេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះរបស់រាជវង្សស្តេចទត។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាធ្វើពិធីបុណ្យគោរពស្តេច នៅពេលដែលស្តេចស្លាប់។ ស្តេចម៉ាណាសេជាកូនបានឡើងស្នងរាជ្យ។
លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ស្តេចយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាច្រៀងទំនួញរំលឹកដល់ស្តេចយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
កុំយំស្រណោះស្ដេចយ៉ូសៀស ដែលស្លាប់ទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតស្តេចនឹងមិនវិលត្រឡប់មកវិញឡើយ ហើយគាត់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!”
សហគមន៍ទាំងមូលបានឃើញហារូនផុតដង្ហើម ហើយកូនចៅអ៊ីស្រអែលទាំងអស់នាំគ្នាកាន់ទុក្ខហារូន អស់រយៈពេលសាមសិបថ្ងៃ។
កាលពួកសិស្សរបស់យ៉ះយ៉ាបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់យ៉ះយ៉ាទៅបញ្ចុះក្នុងផ្នូរ។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់
គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចអុលឡោះ។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងអង្វរអុលឡោះគ្រប់ពេលវេលា។
ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍អុលឡោះ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។
លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំអះនៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។
រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំអះ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
ជនជាតិអ៊ីស្រអែលនាំគ្នាកាន់ទុក្ខម៉ូសា អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខគាត់រហូតទាល់តែផុតកំណត់ ពេលសាមសិបថ្ងៃនោះ។
នៅគ្រានោះ សាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពគាត់នៅរ៉ាម៉ា ជាភូមិកំណើតរបស់គាត់។ នៅជំនាន់នោះស្តេចសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុកអ៊ីស្រអែល។