ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:34 - អាល់គីតាប

យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ឃើញជាប្រាកដ​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​អេហ្ស៊ីប និង​បាន​ឮ​សំឡេងថ្ងូរ​របស់​ពួកគេ​ហើយ ដូច្នេះ​យើង​បាន​ចុះមក​រំដោះ​ពួកគេ​។ ឥឡូវនេះ មក៍! យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​អេហ្ស៊ីប’។

សូមមើលជំពូក

Khmer Christian Bible

យើង​បាន​ឃើញ​បាន​យល់​ពី​ទុក្ខ​វេទនា​របស់​ប្រជារាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ និង​បាន​ឮ​ពី​ការ​ស្រែកថ្ងូរ​របស់​ពួកគេ​ហើយ​ ដូច្នេះ​ហើយ​បានជា​យើង​ចុះ​មក​ដើម្បី​រំដោះ​ពួកគេ​ ចូរ​មក​ឥឡូវ​នេះ​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ហើយ​ក៏​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​គេ​ដែរ យើង​ចុះ​មកដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ" ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ” ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ»

សូមមើលជំពូក



កិច្ចការ 7:34
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា ចុះ​មក​មើល​ទី​ក្រុង និង​ប៉ម​ដែល​មនុស្ស​លោក​បាន​សង់


ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។


យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត​យើង​មុខ​ជា​ដឹង​មិន​ខាន»។


ទ្រង់​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ទ្រង់​បាន​ឮ​សំរែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​ក្រហម។


ទ្រង់​បាន​ចាត់​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ហារូន ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ទៅ។​


ពេល​ទ្រង់​ឮ​ពួក​គេ​ស្រែក​អង្វរ ទ្រង់​ក៏​មាន​ចិត្ត​អាណិត​ពួក​គេ ដែល​កំពុង​រង​ទុក្ខ​លំបាក


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃ របស់​ទ្រង់ ហើយ​ចុះ​មក! សូម​ពាល់​ភ្នំ ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។


អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «យើង​ជាអុលឡោះ‌តាអាឡាដែល​នៅ​អស់‌កល្ប។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”»។


ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា អុលឡោះ‌តាអាឡា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។


សូម​ទ្រង់​ហែក​ផ្ទៃ​មេឃ ហើយ​ចុះ​មក! ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក ចំពោះ​ទ្រង់។ ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​រំលាយ​លោហ‌ធាតុ និង​ធ្វើ​ឲ្យ​ទឹក​ពុះ​កញ្ជ្រោល ដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ស្គាល់ កិត្តិនាម​របស់​ទ្រង់។ ពេល​នោះ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ភ័យ‌ញ័រ ចំពោះ​ទ្រង់។


យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម អ៊ីស្រ‌អែល​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។


តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសា ហារូន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?


យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​រស​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។


ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា​ឡើយ គឺ​មាន​តែ​បុត្រា​មនុស្សប៉ុណ្ណោះ ដែល​បាន​ចុះ​ពី​សូរ៉កា​មក។


ដ្បិត​ខ្ញុំ​ចុះ​ពី​សូរ៉កា​មក ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ដ​របស់​ខ្ញុំ​ទេ។


ពេលអុលឡោះ‌តាអាឡា​តែង‌តាំង​ចៅហ្វាយ​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ទ្រង់​នៅ​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​គាត់ ដ្បិតអុលឡោះ‌តាអាឡា​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។