ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 20:21 - អាល់គីតាប

ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ដ​គំនិត​មក​រក​អុលឡោះ និង​មាន​ជំនឿ​លើ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​ខ្ញុំ​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់​ទាំង​ជនជាតិយូដា ទាំង​ជនជាតិក្រិក អំពី​ការកែប្រែចិត្ត​ចំពោះ​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ផង​។

សូមមើលជំពូក

Khmer Christian Bible

ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា នឹង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា

សូមមើលជំពូក



កិច្ចការ 20:21
51 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​កែ​ប្រែ​ចិត្ដ​គំនិត​ឡើង ដ្បិត​នគរ​នៃ​អុលឡោះ​មក​ជិត​បង្កើយ​ហើយ!»។


តាំង​ពី​គ្រា​នោះ​មក អ៊ីសា​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ដ​គំនិត ដ្បិត​នគរ​នៃ​អុលឡោះ​នៅ​ជិត​បង្កើយ​ហើយ!»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​នគរ​របស់​អុលឡោះ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។


ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ដ​គំនិត។


ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច​គេ​មិន​ខាន។


ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច្នោះ​ដែរ»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ដ​គំនិត»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នៅ​សូរ៉កា​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ដ​គំនិត ខ្លាំង​ជាង​អុលឡោះ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ​ប្រែ​ចិត្ដ​គំនិត»។


ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។


អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​នាម​ខ្ញុំ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។


រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស និង​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​គាត់។


អ្នក​ណា​ជឿ​លើ​បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​អុលឡោះ»។


ណាពី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​អ៊ីសា»។


កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ដ ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។


លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​ទៅ នោះ​អុលឡោះ​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។


អុលឡោះ​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ទ្រង់​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ទ្រង់​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត


មនុស្ស‌ម្នា​នៅ​ក្រុង​អេភេ‌សូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​នាម​របស់​អ៊ីសា‌ជាអម្ចាស់។


ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌អាល់ ម៉ាហ្សៀស​ទៅ ដើម្បី​អុលឡោះ​លើក‌លែង​ទោស​បង​ប្អូន​ឲ្យ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ


ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​គាត់​និយាយ​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។


គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។


ប៉ុន្ដែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាព អំពី​ដំណឹង‌ល្អ​នៃ​ក្តី​មេត្តា​របស់​អុលឡោះ។


ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់‌ក្សត្រីយ៍​ទ្រូស៊ីល​ជា​ជន‌ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


ខ្ញុំ​បាន​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត និង​បែរ​មក​រក​អុលឡោះ ដោយ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ដ​គំនិត​មែន។


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​វិល​មក​រក​អុលឡោះ​វិញ ដើម្បី​ឲ្យ​ទ្រង់​លុប​បំបាត់​បាប​របស់​បង​ប្អូន។


ក្រោយ​ពី​បាន​ផ្ដល់​សក្ខី‌ភាព និង​ប្រកាស​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​នាក់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។


ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។


ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។


ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា អ៊ីសា​ពិត​ជា​អម្ចាស់ ហើយ​បើ​ចិត្ដ​អ្នក​ជឿ​ថា អុលឡោះ​ពិត​ជា​បាន​ប្រោស​អ៊ីសា​ឲ្យ​បាន​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន


ឬ​មួយ​អ្នក​មើល‌ងាយ​ចិត្ត​សប្បុរស ចិត្ត​យោគ​យល់ និង​ចិត្ត​អត់​ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ទ្រង់! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា អុលឡោះ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​ឬ?


គឺ​សំដៅ​មក​យើង​ដែល​អុលឡោះ​រាប់​ឲ្យ​បាន​សុចរិត ព្រោះ​យើង​ជឿ​លើ​ទ្រង់​ដែល​បាន​ប្រោស​អ៊ីសា​ជាអម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ​នេះ​ដែរ។


ដូច្នេះ ដោយ​អុលឡោះ​ប្រោស​យើង​ឲ្យ​បាន​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្ដិ‌ភាព​ជា​មួយ​នឹង​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​ដែរ។


សាសន៍​យូដា​សុំ​មើល​ទី​សំគាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា


តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​អុលឡោះ​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍​តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។


យើង​ដឹង​ថា អុលឡោះ​ពុំ​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ​ការ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ទេ គឺ​បាន​សុចរិត​ដោយ‌សារ​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​វិញ។ ដូច្នេះ​យើង​ក៏​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ ដើម្បី​អុលឡោះ​ប្រោស​យើង​ឲ្យ​បាន​សុចរិត តាម​រយៈ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​នោះ​ទេ ព្រោះ​គ្មាន​មនុស្ស​បាន​សុចរិត​ដោយ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។


ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​អាល់ម៉ា‌ហ្សៀស​ទេ​តើ ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​បុត្រា​របស់​អុលឡោះ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​លះបង់​ជីវិត​សម្រាប់​ខ្ញុំ។


ក៏​ប៉ុន្ដែ ក្នុង​គីតាប​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​មត៌ក ស្រប​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន ក្នុង​អ៊ីសា‌ជាអម្ចាស់ និង​អំពី​សេច‌ក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់


ថ្វី​ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បង​ប្អូន តែ​ចិត្ដ​ខ្ញុំនៅ​ជាប់​ជា​មួយ​បង​ប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បង​ប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​អាល់ម៉ា‌ហ្សៀស។


ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន ចំពោះ​អ៊ីសា‌ជាអម្ចាស់ និង​ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។


អ្នក​ណា​ជឿ​ថា​អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​ណា​ស្រឡាញ់​អុលឡោះ‌ជាបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ទ្រង់​ដែរ។


តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា អ៊ីសា​ពិត​ជា​បុត្រា​របស់​អុលឡោះ។