កិច្ចការ 10:43 - អាល់គីតាប43 ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។ សូមមើលជំពូកKhmer Christian Bible43 អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ពួកហោរាសុទ្ធតែបានធ្វើបន្ទាល់ពីព្រះអង្គថា អស់អ្នកដែលជឿដល់ព្រះអង្គ នឹងបានទទួលការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះនាមរបស់ព្រះអង្គ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ព្យាការី*ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់។ សូមមើលជំពូក |
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់អុលឡោះតាអាឡា” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។