Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:40 - អាល់គីតាប

40 ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​គាត់​និយាយ​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 ពេត្រុស​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដោយ​ពាក្យសម្ដី​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ដាស់តឿន​ពួកគេ​ថា​៖ “ចូរឲ្យ​អ្នករាល់គ្នា​ត្រូវបាន​សង្គ្រោះ​ចេញពី​ជំនាន់​វៀចវេរ​នេះ​ទៅ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 លោក​ពេត្រុស​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​សំដី​ជា​ច្រើន​ទៀត​ ទាំង​ដាស់តឿន​ពួកគេ​ ដោយ​និយាយ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ជំនាន់​វៀចវេរ​នេះ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​ជា​ច្រើន ហើយ​បាន​បន្ដ​ដាស់​តឿន​ពួកគេ​ទៀត​ថា៖ «សូម​អ្នក​រាល់​គ្នា​សង្គ្រោះ​ខ្លួន​ចេញ​ពី​តំណ​មនុស្ស​វៀច​នេះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បងប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ រួច​ពី​ពូជ​ដំណ​វៀច​នេះ

សូមមើលជំពូក ចម្លង




កិច្ចការ 2:40
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។


ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ី‌ឡូន ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ គេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើង ចំពោះ​ក្រុង​នេះ។


នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន។


មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។


អ៊ីសា​មាន​ប្រសាសន៍​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


នែ៎ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរ៉កា​បាន?។


នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។


ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


អ៊ីសា​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឲ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា ពិភព​លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម សម្រាប់​ទុក​សៀវភៅ​ដែល​គេ​កត់‌ត្រា​នោះ​បាន​ឡើយ។


អ៊ីសា​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា អុលឡោះ​បាន​តែង‌តាំង​អ៊ីសា​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។


លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ណាពី​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ដ និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។


កាល​គាត់​ឡើង​ទៅ​លើ​វិញ គាត់​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក គាត់​មាន​ប្រសាសន៍​បន្ដ​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ។


លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ដ​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក


ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ដ​គំនិត​មក​រក​អុលឡោះ និង​មាន​ជំនឿ​លើ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ផង។


ប៉ុន្ដែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាព អំពី​ដំណឹង‌ល្អ​នៃ​ក្តី​មេត្តា​របស់​អុលឡោះ។


ពេល​លោក​ប៉ូល កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទីកុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់​ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។


មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ដ​គេ»។


ដូច្នេះ យើង​ជា​ទូត​របស់​អាល់ម៉ា‌ហ្សៀស គឺ​ដូច​ជា​អុលឡោះ​មាន​បន្ទូល​ដាស់‌តឿន​បង​ប្អូន តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បង​ប្អូន​ក្នុង​នាម​អាល់ម៉ា‌ហ្សៀស​ថា ទុក​ឲ្យ​អុលឡោះ​សំរុះ‌សំរួល​បង​ប្អូន ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ​ទៅ។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថាៈ «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​ខតាន់ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ហ៊ូកុំ​ទាំង​ស្រុង​ផង​ទៅ។


ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន និង​បញ្ជាក់​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ដ​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។


អុលឡោះ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ទ្រង់ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ​ធីតា របស់​ទ្រង់​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។


ដើម្បី​ឲ្យ​បង​ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​អុលឡោះ​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិលខូច​នៅ​ជំនាន់​នេះ។ បង​ប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោក


បង​ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ដ​ចំពោះ​កូន​ដែរ


ត្រូវ​ប្រយ័ត្ន​ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន​ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បង​ប្អូន​ដែល​ស្ដាប់​អ្នក​ផង។


ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង​ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម