ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះអុលឡោះបានឬ? តើអ្នកដែលកើតចេញពីស្ត្រី អះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត?
កិច្ចការ 13:39 - អាល់គីតាប ផ្ទុយទៅវិញ អុលឡោះប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលជឿនឹងត្រូវបានរាប់ជាសុចរិតតាមរយៈព្រះអង្គនេះឯង។ Khmer Christian Bible ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿក៏បានរាប់ជាសុចរិតពីគ្រប់ការទាំងអស់ ដែលតាមគម្ពីរវិន័យរបស់លោកម៉ូសេអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿនឹងមានសេរីភាព រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងមានសេរីភាពបាន ដោយសារក្រឹត្យវិន័យរបស់លោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ |
ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះអុលឡោះបានឬ? តើអ្នកដែលកើតចេញពីស្ត្រី អះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត?
ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសំដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសំដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
សូមកុំយកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ទ្រង់ទេ។
“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសនោះ ចេញពីស្រុកអេស៊ីបឡើយ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។
អ៊ីសាប្រាប់ទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះរាប់អ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។
ដ្បិតបើចិត្ដយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ដ្បិតហ៊ូកុំបង្កើតឲ្យមានកំហឹង តែទីណាគ្មានហ៊ូកុំ នៅទីនោះក៏គ្មានបទល្មើសហ៊ូកុំដែរ។
គឺសំដៅមកយើងដែលអុលឡោះរាប់ឲ្យបានសុចរិត ព្រោះយើងជឿលើទ្រង់ដែលបានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញនេះដែរ។
ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។
ហ៊ូកុំកើតមានឡើងដើម្បីធ្វើឲ្យកំហុសកើតមានកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាបកាន់តែច្រើន ទីនោះក្តីមេត្តាករុណារបស់អុលឡោះក៏រឹតតែមានច្រើនថែមទៀត។
ឥឡូវនេះ បើអុលឡោះ ប្រោសយើងឲ្យបានសុចរិតដោយសារឈាមរបស់អាល់ម៉ាហ្សៀសយ៉ាងហ្នឹងទៅហើយ ទ្រង់រឹតតែសង្គ្រោះយើងឲ្យរួចពីកំហឹងនៃអុលឡោះ ដោយសារអាល់ម៉ាហ្សៀសថែមទៀតជាពុំខាន។
ការអ្វីដែលហ៊ូកុំធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យហ៊ូកុំនោះទៅជាអស់ឫទ្ធិ អុលឡោះបានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប អុលឡោះបានចាត់បុត្រានៃទ្រង់ ឲ្យមកមាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែល។
រីឯសាសន៍អ៊ីស្រអែល គេខំប្រឹងធ្វើតាមហ៊ូកុំដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមហ៊ូកុំនោះឡើយ។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។
ដោយសារហ៊ូកុំ ខ្ញុំបានរួចពីអំណាចរបស់ហ៊ូកុំដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់អុលឡោះ។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយអាល់ម៉ាហ្សៀស
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
ចំពោះអស់អ្នកដែលចង់ទទួលពិធីខតាន់ ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមហ៊ូកុំទាំងស្រុងផងទៅ។
អ៊ីមុាំគ្រប់ៗគ្នាតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើគូរបានដដែលៗជាញឹកញាប់ ជាគូរបានដែលពុំអាចដកបាបបានជាដាច់ខាត។
ដ្បិតហ៊ូកុំពុំបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម្យ៉ាងទៀតសេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះ យើងអាចចូល ទៅជិតអុលឡោះបាន។