គេប្រៀបដូចជាដើមទំពាំងបាយជូរ ពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់ ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
អេសាយ 33:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល ផែនដីកាន់ទុក្ខ ហើយអន់ថយទៅ លីបង់ទទួលការអាប់យស ហើយក្រៀមស្វិត សារ៉ូនបានដូចជាវាលខ្សាច់ រីឯបាសាន និងកើមែលជម្រុះស្លឹកចេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកកំពុងតែយំសោក ហើយថយកម្លាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជម្រុះស្លឹកអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន នឹងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ អាល់គីតាប ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។ |
គេប្រៀបដូចជាដើមទំពាំងបាយជូរ ពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់ ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។
សូម្បីតែដើមស្រល់ និងដើមឈើធំៗ នៅស្រុកលីបង់ក៏មានអំណរសប្បាយ ដោយឃើញអ្នកអស់ឫទ្ធិដែរ គឺដើមឈើទាំងនោះនាំគ្នាពោលថា: “តាំងពីអ្នករលំមក គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន នៅស្រុកលីបង់ ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។
ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យ វិនាស។ ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ មនុស្សម្នាដែលរស់នៅលើផែនដី
ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា អាសនៈធ្វើយញ្ញបូជា ។
ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរព្រះអម្ចាស់។ អ្នកពោលថា: ដោយអញមានរទេះចម្បាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។
ប្រជាជនដែលស្វែងរកយើងនឹងទទួល វាលទំនាបសារ៉ូនជាវាលស្មៅសម្រាប់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរជាជម្រកសម្រាប់ហ្វូងគោ។
យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យ វិលត្រឡប់មកស្រុករបស់ខ្លួនវិញ ពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសាន ហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌ នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ ជាមួយពួកគេដែរ។
លោកមានប្រសាសន៍ថា: ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
ព្រះអង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ ។
អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។
នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្ដើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អើកុប ក្នុងស្រុកបាសាន ដែលស្ដេចអុកគ្រប់គ្រង។