Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កំឡាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន នឹង​ភ្នំ​កើមែល នោះ​ក៏​ជំរុះ​ស្លឹក​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ផែនដី​កាន់ទុក្ខ ហើយ​អន់ថយ​ទៅ លីបង់​ទទួលការអាប់យស ហើយ​ក្រៀមស្វិត សារ៉ូន​បាន​ដូចជា​វាលខ្សាច់ រីឯ​បាសាន និង​កើមែល​ជម្រុះ​ស្លឹក​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជម្រុះ​ស្លឹក​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 33:9
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​រលាស់​ជំរុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ


ខ្ញុំ​ជា​ផ្កា​កុឡាប​ដែល​ដុះ​នៅ​វាល​សារ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។


ទ្រង់​នឹង​ត្រាយ​ព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក ហើយ​ព្រៃ​ល្បាណូន​នឹង​ត្រូវ​ដួល​ទៅ ដោយ​អំណាច​នៃ​អ្នក​មាន​អានុ‌ភាព។


អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង នឹង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ


គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​ដំកើង​ឡើង នឹង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ


មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កំចាត់‌កំចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង


នោះ​អញ​នឹង​ធ្វើ​ទុក្ខ​ដល់​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក នឹង​ការ​យំ​ទួញ ឯ​ទី​ក្រុង​នឹង​បាន​ដូច​ជា​ជើង‌ក្រាន​នៃ​អាសនា​ដល់​អញ


នោះ​អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក ឯ​នាង នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។


គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​សេចក្ដី​អំណរ នឹង​បទ​ចំរៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល នឹង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ នឹង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


នោះ​វាល​សារ៉ុន​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ឲ្យ​ហ្វូង​គោ​ដេក​នៅ ដល់​ពួក​រាស្ត្រ​របស់​អញ​ដែល​បាន​ស្វែង​រក​អញ


អញ​នឹង​នាំ​អ៊ីស្រាអែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រា‌អិម ហើយ​នៅ​ស្រុក​កាឡាត


ហេតុ​នោះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ផង អើ ទាំង​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ


គាត់​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម​មក នោះ​ទី​វាល​ស្មៅ​របស់​ពួក​អ្នក​គង្វាល​នឹង​សៅ‌សោក ហើយ​កំពូល​ភ្នំ​កើមែល​នឹង​ហែង​ទៅ។


សូម​ទ្រង់​ឃ្វាល​រាស្ត្រ​ទ្រង់ ដោយ​ដំបង​របស់​ទ្រង់ គឺ​ហ្វូង​ចៀម​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្តាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន នឹង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ


ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន​ក៏​រោយ‌រៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ


ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា នឹង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។


យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម