ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
ទំនុកតម្កើង 7:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គហើយ! សូមសង្គ្រោះទូលបង្គំពីអស់អ្នកដែលតាមបៀតបៀនទូលបង្គំ សូមរំដោះទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកព្រះអង្គជាទីជ្រកកោន សូមសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលដេញតាមទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំសូមយកទ្រង់ធ្វើជាទីពឹងជ្រក សូមសង្គ្រោះខ្ញុំ សូមរំដោះខ្ញុំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនខ្ញុំផង |
ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ
ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្ត លើព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ចិត្តទូលបង្គំត្រេកអរសប្បាយ ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។
ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ជាថ្មដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ ហើយព្រះអង្គក៏បំភ្លឺសេចក្ដីងងឹត របស់ទូលបង្គំដែរ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះ លើទូលបង្គំឡើយ!។
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ! ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ដោយឥតសង្ស័យឡើយ។
ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូត្រទំនុកតម្កើង ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំបានស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។
អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ សូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ ខ្មាំងសត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ!
មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង ប៉ុន្តែ ព្រះអម្ចាស់តែងសម្តែងព្រះហឫទ័យ មេត្តាករុណា ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។ ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ!
ពេលនោះ ដាវីឌនឹងហៅយើងថា “ព្រះអង្គជាព្រះបិតា និងជាព្រះនៃទូលបង្គំ ព្រះអង្គជួយការពារ និងសង្គ្រោះទូលបង្គំ!”។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ!
ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ទូលបង្គំផង សូមយាងមកជួយទូលបង្គំ និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ! សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែព្រះអង្គ ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។
ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនទូលបង្គំ មុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីទូលបង្គំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ព្រះអង្គបានដាក់ទោសទូលបង្គំ ហើយទូលបង្គំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំទូលបង្គំឲ្យវិលមកវិញ នោះទូលបង្គំនឹងវិលមកវិញ ដ្បិតព្រះអង្គជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំ។
ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ: “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ!
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ ក៏មកជាមួយដែរ។
បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
តាមរយៈព្រះគ្រិស្ត បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។
ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ត្រូវប្រព្រឹត្តអំពើល្អ ហើយផ្ញើជីវិតលើព្រះអាទិករ*ដែលមានព្រះហឫទ័យស្មោះត្រង់។