ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 54:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នឹង​សង​ទៅ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ តាម​អំពើ​អាក្រក់​របស់​គេ ដោយយល់​ដល់ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ សូម​បំផ្លាញ​គេ​ឲ្យ​វិនាស​សូន្យ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​នឹង​សង​សេចក្ដី​អាក្រក់​របស់​ពួក​ខ្មាំង​សត្រូវ ទូលបង្គំ​ទៅ​លើ​គេ​វិញ សូម​បំផ្លាញ​គេ​ដោយ​នូវ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ទ្រង់​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ចិត្ត​ស្មោះ ត្រង់​របស់​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 54:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ក្រុង​បាប៊ី‌ឡូន​វិញ បន្តិច​ទៀត​ឯង​ក៏​នឹង​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​ដែរ! អ្នក​ណា​ធ្វើ​បាប​ឯង តប​ស្នង​នឹង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង អ្នក​នោះ​មាន​សុភមង្គល​ហើយ!


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទទូច​អង្វរ​របស់​ទូលបង្គំ! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះ‌ហឫទ័យ សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។


ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា ករុណា​ចំពោះ​ទូលបង្គំ សូម​កម្ទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ឲ្យ​វិនាស​សូន្យ​ទៅ ដ្បិត​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។


អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ! ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿ តែ​ព្រះអង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង ដល់​មនុស្ស​ព្រហើន។


ឱ​ព្រះ‌អម្ចាស់​អើយ! មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។


ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។


ព្រះ‌អម្ចាស់​អើយ តើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្លាប់​សម្តែង ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា? តើ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង ស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?


ព្រះអង្គ​សង​ទៅ​ពួក​គេ​វិញ សម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។


លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។


ចូរ​សង​ទៅ​ក្រុង​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត បើ​គេ​ប្រព្រឹត្ត​យ៉ាង​ណា ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ!