ទំនុកតម្កើង 54:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំ ព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 មើល៍! ព្រះជាជំនួយដល់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ព្រលឹងរបស់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ៙ មើល៍ ព្រះជាជំនួយរបស់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ ជីវិតទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំ ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ ព្រលឹងនៃទូលបង្គំ សូមមើលជំពូកអាល់គីតាប4 ក៏ប៉ុន្តែ អុលឡោះនឹងសង្គ្រោះខ្ញុំ អុលឡោះតាអាឡានឹងការពារជីវិតខ្ញុំ។ សូមមើលជំពូក |
ពេលនោះ ព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖ «បពិត្រ ព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយ ព្រះករុណាហើយ។ សូមឲ្យសេចក្ដីសុខសាន្តកើតមានដល់ព្រះករុណា និងអស់អ្នកដែលនៅជាមួយព្រះករុណា! ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ!»។ ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ស្ដេច។