Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 54:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អង្គ​នឹង​សង​ទៅ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ តាម​អំពើ​អាក្រក់​របស់​គេ ដោយយល់​ដល់ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ សូម​បំផ្លាញ​គេ​ឲ្យ​វិនាស​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​នឹង​សង​សេចក្ដី​អាក្រក់​របស់​ពួក​ខ្មាំង​សត្រូវ ទូលបង្គំ​ទៅ​លើ​គេ​វិញ សូម​បំផ្លាញ​គេ​ដោយ​នូវ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទ្រង់​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ចិត្ត​ស្មោះ ត្រង់​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 54:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ឯង​នឹង​ត្រូវ​វិនាស​មិន​ខាន មាន​ពរ​ហើយ អ្នក​ណា​ដែល​សង​ដល់​ឯង តាម​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន របស់​ទូល‌បង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ! សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និង​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!


ហើយ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​កាត់​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំចេញ ហើយ​បំផ្លាញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន នៃ​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់ផ្លូវ​របស់​ព្រះ‌អង្គ សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ ព្រោះ​តែ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ។


ឱ​អស់​អ្នក​ដែល​ជា​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​អើយ ចូរ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ការពារ​មនុស្ស​ស្មោះ‌ត្រង់ តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវរបស់​ព្រះ‌អង្គ ត្រង់​នៅ​មុខ​ទូល‌បង្គំ​ផង។


ឱ​ព្រះ​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ អ្នក​ទាំងនោះ​មិន​បាន​តាំង​ព្រះ‌អង្គ​នៅ​មុខ​គេ​ទេ។


៙ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យសប្បុរស របស់​ព្រះ‌អង្គ​កាល​ពី​ដើម ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ដល់​ដាវីឌ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​នោះ ឥឡូវ​នេះ តើ​នៅ​ឯ​ណា?


ព្រះ‌អង្គ​នឹង​សង​ទៅ​គេ​វិញ តាម​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ​សារ​អំពើ​អាក្រក់​របស់​គេ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង នឹងធ្វើ​ឲ្យ​គេ​វិនាស​សូន្យ​ទៅ។


លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។


ចូរ​សង​ទៅ​ក្រុង​នេះ​តាម​ការ​ដែល​គេ​បាន​ធ្វើ​ដល់​អ្នក​ចុះ ទាំង​ទ្វេ​មួយ​ជា​ពីរ​ផង ចូរ​ចាក់​មួយ​ជា​ពីរ​ទៅ​ក្នុង​ពែង ដែល​គេ​បាន​ចាក់​ឲ្យ​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម