ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យ ក្មេងក្មាងមើលងាយ ព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។
ទំនុកតម្កើង 31:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែព្រះអង្គប្រទានឲ្យទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនដែលប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ គឺព្រះអង្គបានឲ្យជើងទូលបង្គំឈរនៅទីធំទូលាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនបានប្រគល់ទូលបង្គំ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ ព្រះអង្គបានដាក់ជើងទូលបង្គំ នៅកន្លែងមួយធំទូលាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ អាល់គីតាប ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។ |
ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យ ក្មេងក្មាងមើលងាយ ព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។
ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន ហើយតុរបស់លោកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។
ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ព្រះអង្គប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។
ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ ឲ្យទូលបង្គំអើយ ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង! ពេលទូលបង្គំមានទុក្ខធុរៈ ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ ។ សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។
ព្រះអង្គបានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ ព្រះអង្គធ្វើឲ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ របស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹង មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។
ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ របស់ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រាអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?
ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។
ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។
លោកអប៊ីសាយជម្រាបលោកដាវីឌថា៖ «យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។