ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 30:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំ តែ​ប្រសិន​បើ​ព្រះអង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ដោយ​សេចក្ដីសន្ដោស​របស់ព្រះអង្គ ព្រះអង្គ​បាន​ធ្វើឲ្យ​ភ្នំ​របស់ទូលបង្គំ​ឈរ​មាំ​។ កាល​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ទូលបង្គំ​បាន​តក់ស្លុត​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នំរបស់​ទូល‌បង្គំ ឈរ​យ៉ាង​រឹង​មាំ ដោយ​ព្រះ‌គុណ​ព្រះ‌អង្គ កាល​ព្រះ‌អង្គ​បាន​លាក់​ព្រះ​ភក្ត្រ​ទៅ នោះ​ទូល‌បង្គំ​មាន​ចិត្ត​តក់‌ស្លុតជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​តាំង​ភ្នំ​នៃ​ទូលបង្គំ​ឡើង​ឲ្យ​មាំ‌មួន ដោយ​ព្រះ‌គុណ​ទ្រង់ កាល​ទ្រង់​បាន​លាក់​ព្រះ‌ភក្ត្រ​ទៅ នោះ​ទូលបង្គំ​មាន​សេចក្ដី​តក់‌ស្លុត

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ! ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រឹង‌ប៉ឹង​ដូច​ភ្នំ តែ​ប្រសិន​បើ​ទ្រង់​មិន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។

សូមមើលជំពូក



ទំនុកតម្កើង 30:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ ព្រះអង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។


ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សម្ងំ​ស្ងៀម​ដូច្នេះ?


ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នឹង​ទូលបង្គំ​យ៉ាង​ខ្លាំង ព្រះអង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។


ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។


ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់ តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។


ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។


ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្រឡាញ់ ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។


ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង ដោយ‌សារ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ។


ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ ទៀត​ហើយ។


នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​គ្រោះ‌អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។