ទំនុកតម្កើង 89:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារព្រះអង្គប្រោសប្រទានឲ្យ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ដ្បិតព្រះអង្គជាសិរីរុងរឿងនៃកម្លាំងរបស់ពួកគេ ហើយស្នែងរបស់យើងខ្ញុំត្រូវបានតម្កើងឡើងដោយការសព្វព្រះហឫទ័យរបស់ព្រះអង្គ; សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដ្បិតព្រះអង្គជាសិរីល្អនៃកម្លាំងរបស់គេ យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះគុណ របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដ្បិតទ្រង់ជាសិរីល្អនៃកំឡាំងគេ ហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ សូមមើលជំពូកអាល់គីតាប17 ដ្បិតទ្រង់ប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារទ្រង់ប្រោសប្រទានឲ្យ។ សូមមើលជំពូក |
អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់ មុខជាត្រូវអន្តរាយ ព្រះអង្គធ្វើឲ្យមានរន្ទះពីលើមេឃបាញ់ចំពួកគេ។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ព្រះអង្គប្រទានឫទ្ធានុភាពដល់ស្ដេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានព្រះចេស្ដាដល់ព្រះមហាក្សត្រ ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។
លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។