ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ដូចជាផ្ទាំងស៊ីប? តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
ទំនុកតម្កើង 21:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះករុណានឹងធ្វើឲ្យពួកគេបែរខ្នង; ព្រះករុណានឹងតម្រង់ធ្នូចំមុខពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញ ទ្រង់នឹងដំឡើងធ្នូដំរង់ចំមុខគេ អាល់គីតាប ដ្បិតស្តេចបានធ្វើឲ្យពួកគេបរាជ័យ ហើយស្តេចយឹតធ្នូបាញ់ពួកគេចំពីមុខ។ |
ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ដូចជាផ្ទាំងស៊ីប? តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខទូលបង្គំ ហើយទូលបង្គំបានធ្វើឲ្យអស់អ្នក ដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
ព្រះអង្គបានធ្វើឲ្យយើងដកទ័ពថយ នៅមុខបច្ចាមិត្ត ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ របស់យើងខ្ញុំយកទៅធ្វើជាជយភណ្ឌ។
នៅថ្ងៃដែលខ្ញុំស្រែករកព្រះអង្គ ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ ខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។
ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភ័ក្ត្រព្រះអង្គ
អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចឡើយ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!