ទំនុកតម្កើង 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ នឹងរន្ទះជាច្រើន ទៅបំបាក់ពួកគេ សូមមើលជំពូកអាល់គីតាប14 ទ្រង់បាញ់ព្រួញរបស់ទ្រង់ទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ សូមមើលជំពូក |
អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់ មុខជាត្រូវអន្តរាយ ព្រះអង្គធ្វើឲ្យមានរន្ទះពីលើមេឃបាញ់ចំពួកគេ។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ព្រះអង្គប្រទានឫទ្ធានុភាពដល់ស្ដេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានព្រះចេស្ដាដល់ព្រះមហាក្សត្រ ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។