ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ជាសត្រូវនឹងព្រះអង្គដូច្នេះ?
ទំនុកតម្កើង 13:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់នៅតែភ្លេចខ្ញុំ ដល់ពេលណា? តើទ្រង់នៅតែមិនព្រមមើល មកខ្ញុំដល់កាលណាទៀត? |
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ជាសត្រូវនឹងព្រះអង្គដូច្នេះ?
ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ហេតុអ្វីបានជាព្រះអង្គពួន មិនទតមើលមកយើងខ្ញុំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត?
ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ ?
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត?
តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ អស់កល្បជាអង្វែងតរៀងទៅឬ?
ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយកន្តើយដល់កាលណាទៀត តើព្រះពិរោធរបស់ព្រះអង្គ នៅតែឆាបឆេះដល់ពេលណាទៀត?
សូមសម្តែងព្រះហឫទ័យមេត្តាករុណា ដ៏លើសលុបចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ អស់មួយជីវិត។
តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ រហូតដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលយើងខ្ញុំ អស់មួយជីវិត?
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងគ្រោះអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!”។