ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ទំនុកតម្កើង 108:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ ព្រះគម្ពីរខ្មែរសាកល ពិណបុរាណ និងពិណហាបអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យភ្ញាក់ឡើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពិណ និងស៊ុងអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យរះឡើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពិណ ហើយនឹងស៊ុងអើយ ចូរភ្ញាក់ឡើង ឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ អាល់គីតាប ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ |
ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងព្រះអម្ចាស់ ដោយសំឡេងពិណ ចូរស្មូត្រទំនុកតម្កើង ព្រះអង្គ ទាំងលេងចាប៉ីខ្សែដប់កំដរផង។
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
ខ្ញុំនឹងច្រៀងសរសើរតម្កើង ព្រះនាមព្រះជាម្ចាស់ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ!
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ ត្រឡប់មកវិញ។