Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់​ព្រះ​ដោយ​ចម្រៀង ហើយ​លើកតម្កើង​ព្រះអង្គ​ដោយ​ការអរព្រះគុណ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ៙ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​របស់​ព្រះ ដោយបទ​ចម្រៀង ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដោយ​ការ​អរ​ព្រះ‌គុណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ៙ ទូលបង្គំ​នឹង​ច្រៀង​ទំនុក​សរសើរ ដល់​ព្រះ‌នាម​របស់​ព្រះ ហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង នាម​អុលឡោះ ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង រុង‌រឿង​របស់​ទ្រង់ ទាំង​កោត​សរសើរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។


ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​បទ​ចម្រៀង!។


សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ​ជា​មួយ​គ្នា!។


តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម