នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា
២ ពង្សាវតារក្សត្រ 17:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល នឹងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា នឹងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រិត្យក្រម នឹងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកឰយុកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។ អាល់គីតាប អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។ |
នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា
ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះបានសំដែងមក ទាស់នឹងប្អាសា ហើយនឹងព្រះរាជវង្សទ្រង់ ដោយសារហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេពីចំពោះព្រះភ័ក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបំរើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលាកបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រិត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ
រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត នឹងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ
ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្ដីទុច្ចរិតវិលមកវិញ
៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង អញជាព្រះ គឺជាព្រះនៃឯងហើយ
ដ្បិតនៅថ្ងៃដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះអញបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យអញចុះ
ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះមើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត នឹងកិរិយារបស់ឯងឡើងវិញឥឡូវចុះ
ចាប់តាំងពីឆ្នាំទី១៣ ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺអស់២៣ឆ្នាំនេះហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ហើយខ្ញុំបានទាំងក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នាផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ
លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ នោះអញបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកឯអញវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ
លុះផុត៧ឆ្នាំហើយ នោះឯងរាល់គ្នាត្រូវលែងបងប្អូនឯង ជាសាសន៍ហេព្រើរដែលបានលក់ខ្លួនដល់ឯង ហើយបានបំរើឯងអស់៦ឆ្នាំ គឺឯងត្រូវលែងគេឲ្យរួចចេញពីឯងទៅ ប៉ុន្តែពួកព្ធយុកោឯងរាល់គ្នាមិនបានស្តាប់តាមអញទេ ក៏មិនបានផ្ទៀងត្រចៀកផង
អញក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើអញ ឲ្យមកឯឯងដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ឲ្យប្រាប់ថា ចូរឲ្យឯងទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់ឯងផង កុំឲ្យទៅតាមព្រះដទៃ ដើម្បីគោរពដល់វានោះឡើយ នោះឯងរាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលអញបានឲ្យដល់ឯង នឹងពួកព្ធយុកោឯង តែឯងរាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមអញសោះ
ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ពីដំណើរឯងរាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូរឲ្យដឹងជាក់ថា នៅថ្ងៃនេះខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ
ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី នឹងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី
ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សអាក្រក់នោះវិញ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែឯងនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ
យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ដែរ
ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបឆ្លាក់ផង
ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្តងទៀត ដូចនៅគ្រាបុណ្យមុតមាំ
អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្តែងឡើង ក៏បានប្រើសេចក្ដីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ
ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញចុះ ដ្បិតឯងបានភ្លាត់ដួលទៅ ដោយអំពើទុច្ចរិតរបស់ឯង
ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ» នោះដែរ
ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា
រួចកាលណាគេកើតមានសេចក្ដីអាក្រក់ នឹងសេចក្ដីវេទនាជាច្រើនយ៉ាង នោះទំនុកនេះនឹងធ្វើបន្ទាល់ដល់គេ ដ្បិតទំនុកនេះនឹងមិនដែលភ្លេចបាត់ ចេញពីមាត់នៃពូជគេឡើយ ពីព្រោះអញស្គាល់គំនិតដែលកើតឡើងក្នុងចិត្តគេនៅថ្ងៃនេះហើយ តាំងពីមុនដែលអញនាំគេចូលទៅក្នុងស្រុក ដែលបានស្បថនឹងគេមក
នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះជាមិនខាន នឹងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ
តែបើឯងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯងមែន ហើយទៅប្រព្រឹត្តតាមព្រះដទៃ ទាំងគោរពប្រតិបត្តិ ក្រាបថ្វាយបង្គំដល់ព្រះនោះវិញ នោះអញធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា នឹងត្រូវវិនាសទៅអស់រលីង
គឺបើឯងរាល់គ្នារំលងសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ
អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។
នោះទ្រង់ក៏ចាត់ហោរាម្នាក់មកឯគេ ប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបំរើមក
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)