Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 6:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ទ្រង់​ក៏​ចាត់​ហោរា​ម្នាក់​មក​ឯ​គេ ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេហូវ៉ា​ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​ប្រាប់​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​ឲ្យ​មក​ប្រាប់​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​ក៏​ចាត់​ណាពី​មួយ​នាក់​ឲ្យ​មក​ប្រាប់​ពួក​គេ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 6:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​បន្ទាល់ ដល់​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា ដោយ‌សារ​គ្រប់​ទាំង​ពួក​ហោរា នឹង​អ្នក​មើល‌ឆុត​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ឯង​ទៅ ហើយ​កាន់​តាម​ក្រិត្យ‌ក្រម នឹង​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន តាម​ច្បាប់​ទាំង​អស់​ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ដែល​អញ​បាន​ផ្ញើ​មក​ឯង​រាល់​គ្នា ដោយ‌សារ​ពួក​ហោរា ជា​ពួក​អ្នក​បំរើ​របស់​អញ


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ទត​មើល សេចក្ដី​វេទនា​របស់​គេ ក្នុង​កាល​ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ដែរ


រួច​ដល់​ថ្ងៃ​ក្រោយ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ការ​នេះ​ជា​អ្វី នោះ​ត្រូវ​ប្រាប់​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ


ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តាជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ


កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សាសន៍​ម៉ាឌាន


អញ​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ឯង ក៏​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ ហើយ​បាន​ឲ្យ​ស្រុក​របស់​គេ​មក​ឯង​រាល់​គ្នា​វិញ


រួច​ប្រាប់​ដល់​ពួក​បណ្តាជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា អញ​បាន​នាំ​ពួក​អ៊ីស្រាអែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម