ហូសេ 12:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្តែងឡើង ក៏បានប្រើសេចក្ដីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នៅក្នុងស្រុកកាឡាត មានអំពើទុច្ចរិត គេនឹងវិនាសសូន្យទៅជាមិនខាន។ នៅគីលកាល គេថ្វាយគោជាយញ្ញបូជា អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 យើងនឹងនិយាយទៅកាន់ពួកព្យាការី យើងនឹងសម្តែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន ហើយយើងក៏នឹងចោទជាប្រស្នា តាមរយៈពួកព្យាការីដែរ»។ សូមមើលជំពូកអាល់គីតាប11 យើងបាននិយាយទៅកាន់ពួកណាពី យើងបានសំដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន ហើយយើងក៏បានចោទជាប្រស្នា តាមរយៈពួកណាពីដែរ»។ សូមមើលជំពូក |
គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ
ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល នឹងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា នឹងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រិត្យក្រម នឹងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកឰយុកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ