Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 42:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឲ្យ​ដឹង​ជាក់​ថា នៅ​ថ្ងៃ​នេះខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូល​ឲ្យ​ដឹង​ជាក់​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​ឲ្យ​ច្បាស់​ថា ថ្ងៃ​នេះ ខ្ញុំ​និយាយ​យ៉ាង​ដាច់‌អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​ឲ្យ​ច្បាស់​ថា ថ្ងៃ​នេះ ខ្ញុំ​និយាយ​យ៉ាង​ដាច់‌អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




យេរេមា 42:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។


ប៉ុន្តែគេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ


អ្នក​យាម​ក៏​ឆ្លើយ​តប​ថា ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ បើ​ឯង​ចង់​ដឹង ចូរ​សួរ​ចុះ ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។


តែ​បើ​សិន​ជា​ទ្រង់​មិន​ព្រម​យាង​ចេញ​ទៅ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង​សេចក្ដី​នេះ​មក ឲ្យ​ទូលបង្គំ​ឃើញ​ថា


ប៉ុន្តែ ស្តេច​យើង​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ នឹង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នេះ​នឹង​រួច​ខ្លួន​ឬ តើ​នឹង​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ


ឯ​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​១​បាន​មក​ក្នុង​ពួក​គេ​ហើយ


ប៉ុន្តែបើ​ឯង​ប្រាម‌ប្រាប់​ដល់​មនុស្ស​សុចរិត ដើម្បី​ឲ្យ​គេ​បាន​រវាំង​ខ្លួន​មិន​ឲ្យ​ធ្វើ​បាប​ឡើយ ហើយ​គេ​ក៏​វៀរ​ចេញ​ពី​អំពើ​បាប​ទៅ នោះ​គេ​នឹង​រស់​នៅ​ជា​ពិត ដោយ​ព្រោះ​បាន​ទទួល​តាម​ពាក្យ​ប្រាម‌ប្រាប់​របស់​ឯង យ៉ាង​នោះ ឯង​នឹង​បាន​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​បាន​រួច​ផង។


តើ​ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ ហើយ​ឲ្យ​ប្រពន្ធ​កូន​យើង​ទៅ​ជា​រំពា​គេ​ផង ចុះ​បើ​យើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​មាន​ប្រយោជន៍​ជា​ជាង​ទេ​ឬ​អី


គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ រួច​ពី​ពូជ​ដំណ​វៀច​នេះ


ដូច្នេះ ខ្ញុំ​និយាយ​សេចក្ដី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះ‌អម្ចាស់​ថា កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃ​ឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ


កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចំរើន​សេះ​ជា​ច្រើន​សំរាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តាជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ


រួច​កាល​ណា​គេ​កើត​មាន​សេចក្ដី​អាក្រក់ នឹង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង នោះ​ទំនុក​នេះ​នឹង​ធ្វើ​បន្ទាល់​ដល់​គេ ដ្បិត​ទំនុក​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់ ចេញ​ពី​មាត់​នៃ​ពូជ​គេ​ឡើយ ពី​ព្រោះ​អញ​ស្គាល់​គំនិត​ដែល​កើត​ឡើង​ក្នុង​ចិត្ត​គេ​នៅ​ថ្ងៃ​នេះ​ហើយ តាំង​ពី​មុន​ដែល​អញ​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​បាន​ស្បថ​នឹង​គេ​មក


កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម