យ៉ូប 36:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្ដីទុច្ចរិតវិលមកវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះអង្គក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេចេញពី អំពើទុច្ចរិតវិលមកវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។ សូមមើលជំពូកអាល់គីតាប10 ទ្រង់ជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ទ្រង់ណែនាំគេឲ្យលះបង់អំពើទុច្ចរិត។ សូមមើលជំពូក |
ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល នឹងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា នឹងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រិត្យក្រម នឹងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកឰយុកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ