Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឱ​អ៊ីស្រាអែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែមិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ» នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ​ក៏​ដោយ ក៏​មិន​ត្រូវ​ឲ្យ​យូដា​ជាប់​មាន​ទោស​ឡើយ។ មិន​ត្រូវ​ចូល​ទៅ​គីល‌កាល ក៏​មិន​ត្រូវ​ឡើង​ទៅ​បេត-អាវេន ឬក៏​ស្បថ ក្នុង​នាម​ព្រះ‌យេហូវ៉ា មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អ៊ីស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ដូច្នេះ មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន ឬ​ក៏​ស្បថ​ក្នុង​នាម ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីស្រ‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត អំពើ​ពេស្យា‌ចារ​ដូច្នេះ មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន ឬ​ក៏​ស្បថ​ក្នុង​នាម អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​ដែរ។

សូមមើលជំពូក ចម្លង




ហូសេ 4:15
28 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់​វិញ ឥត​ធ្វើ​តាម​អំពើ​របស់​សាសន៍​អ៊ីស្រាអែល​ឡើយ


មួយ​ទៀតទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្តាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។


ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ


នែ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​អញ​ថា ឈ្មោះ​អញ​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​ឡើយ


ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ


តែ​ចំណែក​ឯង​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​ឯង​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​ឲ្យ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​ដង្វាយនឹង​រូប​ព្រះ​របស់​ឯង​ទៀត​ឡើយ។


ឯ​ពួក​អ្នក​នៅ​ក្រុង​សាម៉ារី គេ​នឹង​ភ័យ​ស្លុត​ពី​ដំណើរ​រូប​កូន​គោ​ដែល​នៅ​បេត-អាវេន ដ្បិត​ពួក​ជន​ទាំង‌ឡាយ​នឹង​សោយ‌សោក​ព្រោះ​រូប​នោះ ព្រម​ទាំង​ពួក​សង្ឃ​ដែល​បាន​យក​រូប​នោះ​ជា​ទី​រីក‌រាយ​ចិត្ត​ផង ពី​ព្រោះ​សិរី‌ល្អ​របស់​រូប​នោះ​បាន​បាត់​ទៅ​ហើយ


ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​ជា​អំពើ​បាប​របស់​ពួក​អ៊ីស្រាអែល នោះ​នឹង​ត្រូវ​បំផ្លាញ ហើយ​មាន​បន្លា នឹង​អញ្ចាញ​ដុះ​ឡើង នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​និយាយ​ដល់​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ថា ចូរ​គ្រប​បាំង​យើង​រាល់​គ្នា​ចុះ ហើយ​ដល់​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ថា ចូរ​ធ្លាក់​មក​លើ​យើង​ចុះ។


អេប្រា‌អិម​តែង​ឡោម‌ព័ទ្ធ​អញ ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​សេចក្ដី​ឆរ‌បោក​ដែរ ឯ​យូដា គេ​នៅ​តែ​មាន​អំណាច​ចំពោះ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​ដែរ


អញ​បាន​និយាយ​ដោយ‌សារ​ពួក​ហោរា ហើយ​បាន​ចំរើន​ការ​ជាក់‌ស្តែង​ឡើង ក៏​បាន​ប្រើ​សេចក្ដី​ប្រៀប‌ធៀប ដោយ‌សារ​ដៃ​នៃ​ពួក​ហោរា​ដែរ


ឯ​ស្រុក​កាឡាត​គេ​អាក្រក់​ទទេ ក៏​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទាំង​អស់ នៅ​ត្រង់​គីលកាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អស់​ទាំង​អាសនា​របស់​គេ ប្រៀប​ដូច​ជា​ដុំ​ដី នៅ​ក្នុង​គន្លង​ស្រែ​ចំការ


រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ


ចូរ​ផ្លុំ​ស្នែង នៅ​ត្រង់​គីបៀរ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​រ៉ាម៉ា​ចុះ ចូរ​ធ្វើ​សូរ​ជា​គ្រឿង​សំគាល់​ឡើង​នៅ​ត្រង់​បេត-អាវេន​ថា ឱ​បេន‌យ៉ាមីន​អើយ ន៏ គេ​មក​ខាង​ក្រោយ​ឯង​ហើយ


អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីលកាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​ស្អប់​គេ អញ​នឹង​បណ្តេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​របស់​អញ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​នៃ​ការ​ដែល​គេ​ធ្វើ អញ​នឹង​មិន​ស្រឡាញ់​គេ​ត​ទៅ​ទៀត ពួក​ចៅហ្វាយ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ


ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​មក​ឯ​បេត-អែល​ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ចុះ ក៏​មក​ឯ​គីលកាល​ដែរ ហើយ​ចំរើន​អំពើ​រំលង​ជា​ច្រើន​ឡើង ចូរ​នាំ​យក​យញ្ញ‌បូជា​របស់​ឯង​មក​រាល់​តែ​ព្រឹក ហើយ​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​ឯង​រាល់​តែ​៣​ថ្ងៃ


កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ


ហើយ​កាល​ណា​ញាតិ​សន្តាន​ជិត‌ដិត ដែល​គេ​បាន​ដំរូវ​ឲ្យ​ដុត​ខ្មោច​បាន​លើក​សព​គេ នាំ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ​ទៅ រួច​សួរ​ដល់​អ្នក​ណា​ដែល​នៅ​ខាង​ក្នុង​ថា តើ​មាន​សល់​នៅ​ទៀត​ជា​មួយ​នឹង​ឯង​ឬ​ទេ អ្នក​នោះ​នឹង​ឆ្លើយ​ថា ឥត​មាន​ទេ នោះ​គេ​នឹង​ហាម​ថា កុំ​មាត់​ឡើយ ដ្បិត​យើង​គ្មាន​ច្បាប់​នឹង​ចេញ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ទេ


ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ» ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។


កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្ដី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​បាន​ប្រមៀលសេចក្ដី​ដំនៀល​របស់​ស្រុក​អេស៊ីព្ទ​ពី​ឯង​ចេញ គឺ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ឯ​យ៉ូស្វេ​លោក​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ ទៅ​ឯ​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អាវេន នៅ​ខាង​កើត​បេត-អែល ដោយ​ពាក្យ​ថា ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម