ហូសេ 11:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបឆ្លាក់ផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 យើង បានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ សូមមើលជំពូកអាល់គីតាប2 យើងបានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ សូមមើលជំពូក |
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើភ្នំតូច នៅក្រោមដើមម៉ៃសាក់ ដើមរលួស នឹងដើមពោធិ៍ទាំងអស់ដែរ ពីព្រោះដើមទាំងនោះមានម្លប់ល្អ គឺហេតុនោះបានជាកូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ
កុំឲ្យប្រព្រឹត្តដូចជាពួកឰយុកោរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ នឹងពីការប្រព្រឹត្តអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមអញទេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនឹងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន នឹងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ