៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ ដោយព្រោះការរំលងច្បាប់ នឹងអំពើទុច្ចរិតរបស់គេ
អេសាយ 65:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង ព្រះគម្ពីរខ្មែរសាកល មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! អំពើទាំងនោះបានកត់ទុកនៅចំពោះយើងហើយ យើងមិនព្រមនៅស្ងៀមឡើយ យើងនឹងសងដល់គេ យើងនឹងដាក់សំណងនោះនៅលើដើមទ្រូងរបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានកត់ត្រាទាំងអស់ទុក យើងនឹងមិននៅស្ងៀមឡើយ យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។ អាល់គីតាប យើងបានកត់ត្រាទាំងអស់ទុក យើងនឹងមិននៅស្ងៀមឡើយ យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។ |
៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ ដោយព្រោះការរំលងច្បាប់ នឹងអំពើទុច្ចរិតរបស់គេ
សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិត របស់ពួកឰយុកោវា ហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ
ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
ឱព្រះអម្ចាស់អើយ ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលដល់ទ្រង់ នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ
ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។
វេទនាដល់មនុស្សអាក្រក់ គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង
ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវ ទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ
ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។
មានឮសូរអឺងកងពីទីក្រុងមក ជាសំឡេងដែលចេញពីព្រះវិហារ គឺជាសៀងនៃព្រះយេហូវ៉ាដែលទ្រង់សងតបដល់ពួកខ្មាំងសត្រូវរបស់ទ្រង់។
នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត នឹងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
តែត្រង់ឯពួកអ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម នឹងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ នោះអញនឹងទំលាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ហេតុនោះបានជាអញចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើគេ អញបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏បានទំលាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទំលាក់អំពើរបស់គេមកលើក្បាលគេវិញ
ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន នឹងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទំលាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច
គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់
ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។
នេះតើមិនមែនដាក់ទុកនឹងអញព្រមទាំងបិទត្រា នៅជាមួយនឹងទ្រព្យសម្បត្តិអញទេឬអី
នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន