ទំនុកតម្កើង 56:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ព្រះអង្គបានរាប់ទុកនូវការសាត់អណ្ដែតរបស់ទូលបង្គំហើយ; សូមប្រមូលទឹកភ្នែករបស់ទូលបង្គំទុកក្នុងថង់ស្បែករបស់ព្រះអង្គផង! តើវាមិនមាននៅក្នុងបញ្ជីរបស់ព្រះអង្គទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកទូលបង្គំទុក ព្រះអង្គបានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។ សូមមើលជំពូកអាល់គីតាប8 ទ្រង់ជ្រាបច្បាស់ថា ខ្ញុំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកខ្ញុំទុក ទ្រង់បានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។ សូមមើលជំពូក |
ប៉ុន្តែឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសំឡាប់ទូលបង្គំហើយ សូមទ្រង់កុំអត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេឡើយ ក៏កុំឲ្យលុបអំពើបាបរបស់គេពីចំពោះទ្រង់ដែរ គឺឲ្យគេត្រូវដួលនៅចំពោះទ្រង់វិញ សូមទ្រង់សំរេចដល់គេ ក្នុងវេលាដែលទ្រង់មានសេចក្ដីខ្ញាល់ចុះ។