អេសាយ 65:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងបានកត់ត្រាទាំងអស់ទុក យើងនឹងមិននៅស្ងៀមឡើយ យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 មើល៍! អំពើទាំងនោះបានកត់ទុកនៅចំពោះយើងហើយ យើងមិនព្រមនៅស្ងៀមឡើយ យើងនឹងសងដល់គេ យើងនឹងដាក់សំណងនោះនៅលើដើមទ្រូងរបស់គេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង សូមមើលជំពូកអាល់គីតាប6 យើងបានកត់ត្រាទាំងអស់ទុក យើងនឹងមិននៅស្ងៀមឡើយ យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។ សូមមើលជំពូក |
រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន នៃស្រុកភីលីស្ទីន តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង? តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ ហើយយ៉ាងឆាប់រហ័ស តាមអំពើដែលអ្នករាល់គ្នា ប្រព្រឹត្តប្រឆាំងនឹងយើង។
ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។