ចំណង់បើលោក ដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ
អេសាយ 30:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់ ព្រះគម្ពីរខ្មែរសាកល ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។ អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។ |
ចំណង់បើលោក ដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ
ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
៙ ឯកំឡាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់ សេចក្ដីយុត្តិធម៌ គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់ ទ្រង់ក៏សំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ
អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
អញនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយនឹងសេចក្ដីសុចរិតជាកូនតឹង រួចព្យុះព្រិលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើង លិចទីពំនួនបង់
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំទ្រង់ សូមទ្រង់ការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ
ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។
អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង
អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ
ប៉ុន្តែ អញនឹងផ្អាកសេចក្ដីកំហឹងដោយយល់ដល់ឈ្មោះអញ នឹងដោយយល់ដល់សេចក្ដីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ
តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានដំកើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្ដីសុចរិតវិញ
ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ
ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះដែរ
ដ្បិតអញ គឺព្រះយេហូវ៉ា អញស្រឡាញ់សេចក្ដីយុត្តិធម៌ តែស្អប់ការលួចប្លន់ នឹងសេចក្ដីទុច្ចរិតវិញ អញនឹងឲ្យរង្វាន់ដល់ឯងដោយសេចក្ដីពិត ហើយនឹងតាំងសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចនឹងឯង
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ
ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់
តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនឹងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ា ជាព្រះនៃគេវិញ
អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។
ឯងរាល់គ្នានាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យដោយពាក្យសំដីរបស់ឯង ទោះបើយ៉ាងនោះ ក៏ឯងរាល់គ្នាសួរថា យើងបាននាំឲ្យទ្រង់រំខានព្រះទ័យឯណា គឺដោយឯងរាល់គ្នាថា អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាហើយ ទ្រង់ក៏សព្វព្រះហឫទ័យនឹងគេ ឬថា តើព្រះនៃសេចក្ដីយុត្តិធម៌ទ្រង់នៅឯណា។
នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា
នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់
ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប
តែក្រិត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្ដីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត
ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ
ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់
ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។
មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ
ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ
កុំឲ្យពោលពាក្យអំនួតដ៏លើសលប់ដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ