Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 99:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ៙ ឯ​កំឡាំង​នៃ​មហា‌ក្សត្រ នោះ​គឺ​ដោយ​ស្រឡាញ់ សេចក្ដី​យុត្តិ‌ធម៌ គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​សេចក្ដី​ទៀង​ត្រង់ ទ្រង់​ក៏​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដែល​ស្រឡាញ់​យុត្តិធម៌! ព្រះអង្គ​បាន​តែង​ច្បាប់ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល!

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​ជា​ស្តេច ដែល​ស្រឡាញ់​យុត្តិធម៌! ទ្រង់​បាន​តែង​ហ៊ូកុំ ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 99:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ទ្រង់​ឃើញ​ទេ ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ទ្រង់​មាន​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ទ្រង់​នឹង​មិន​ធ្វើ​ទុក្ខ​ទេ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត ទ្រង់​ក៏​ស្រឡាញ់​សេចក្ដី​សុចរិត​ដែរ មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់។


គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។


ទ្រង់​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត​ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម​ដល់​ក្រឹត្យ‌ក្រម​របស់​ទ្រង់។


ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្តាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។


ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់នឹង​សេចក្ដី​សុខ‌សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ នឹង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​សំរេច​ការ​នេះ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​១ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ផង


ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ នឹង​សំលៀក‌បំពាក់​ផង


ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អំបាល‌ម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់


ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ នឹង​ព្រះ‌អង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះ‌នាម​ថា «ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ» ទ្រង់​ជំនុំ‌ជំរះ ហើយ​ច្បាំង​ដោយ​សុចរិត


ទ្រង់​មាន​ព្រះ‌នាម​កត់​នៅ​ព្រះ‌ពស្ត្រ ហើយ​នៅ​ព្រះ‌ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម